មេដឹកនាំនិរទេសខ្លួនម៉ាល់ឌីវចោទប្រកាន់ប្រទេសចិនថាវាតយកទឹកដីរបស់ខ្លួន

0
25431

លោកMohamed Nasheedមេដឹកនាំបក្សប្រឆាំងម៉ាល់ឌីវដែលបាននិរទេសខ្លួនទៅក្រៅប្រទេសទៅ ហើយនោះបានធ្វើការចោទប្រកាន់រដ្ឋាភិបាលចិនថា បានលួចដណ្តើមកាន់កាប់ទឹកដីនៅក្នុងភូមិសាស្ត្រនៃមហាសមុទ្រឥណ្ឌាហើយបានចាត់ទុថាទីនោះជាដែនអធិបតីរបស់ចិនទៅវិញ។

image

លោកបាននិយាយ ទៀតថាផលប្រយោជន៍របស់ចិនបានបន្លំលាតគ្របដណ្តប់យ៉ាងហោចណាស់ទៅលើកូនកោះតូចៗចំ នួន១៦ក្នុងចំណោមកោះទាំងអស់១១៩២ហើយចិនកំពុងសាងសង់កំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធនៅ ទីនោះទៀតផង។

លោកអតីតប្រធានាធិបតីនៃកោះម៉ាល់ឌីវវ័យ៥០ឆ្នាំរូបនេះបាននិយាយទៀតថា ការកើនឡើងនៅវត្តមានរបស់ចិននៅទីនោះពិតប្រាកដណាស់វានឹងក្លាយទៅជាការគម្រាមកំហែងដល់ការរស់នៅរបស់ប្រជាជនកាន់សាសនាមូស្លឹមភាគច្រើនដែលមានដល់ទៅ៣៤០ ០០០នាក់ និងទូទាំងតំ បន់មហាសមុទ្រឥណ្ឌាតែម្តង៕

image

Facebook Comments
Loading...